មានពុទ្ធបរិស័ទ
ជាច្រើនដែលធ្លាប់តែបានសូត្រនូវធម៌សរសើរគុណរបស់សម្មាសម្ពុទ្ធ
ប៉ុន្តែមិនបានដឹងអំពីសេចក្តីប្រែ ដូច្នេះហើយក៏ចេះតែសូធ្យ ៗ
ទៅមិនដឹងជាមានសេចក្តីប្រែយ៉ាងនោះទេ ។
ទុកតែធម៌នេះ
មិនបានពិស្តារយ៉ាងណាក៏ដោយតែជាចំណែកមួយសម្រាប់ពុទ្ធបរិស័ទជាអ្នកបានចូលមកកាន់ព្រះពុទ្ធសាសនាថ្មី
ៗ ងាយស្រួល
ក្នុងការសិក្សាយល់ដឹងអំពីគុណព្រះសម្មាសម្ពុទ្ធមួយចំណែកដែរ
សូមញាតិញោមអានសេចក្តី និងយកចិត្តទុកដាក់ដោយគោរពចុះ ពុទ្ធគុណ
គឺជាសេចក្តីល្អរបស់ព្រះសម្មាសម្ពុទ្ធមាន ១០ យ៉ាងគឺ៖
១ ឥតិបិ សោ ភគវា អរហំ
ព្រះដ៏មានព្រះភាគអង្គនោះទ្រង់ព្រះនាមថា អរហំ
ព្រះអង្គឆ្ងាយចាកសឹកសត្រូវ ពោលគឺកិលេសព្រមទាំងវាសនា គឺកាយយោគ
និងវចីបយោគ ។
២ សម្មាសម្ពុទ្ធោ
ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ
ព្រោះព្រះអង្គត្រាស់ដឹងនូវ
ញេយ្យធម៌ទាំងពួងដោយប្រពៃ
ចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅ
ព្រះអង្គឡើយ ។
៣ វិជ្ជាចរណសម្បន្នោ ទ្រង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គ
បរិបូណ៌ដោយវិជ្ជា ៣ និងវិជ្ជា ៨ និងចរណៈ ១៥ ។
៤ សុគតោ ទ្រង់ព្រះនាមថា សុគតោ ព្រោះព្រះអង្គមានដំណោះល្អយាង
ទៅកាន់សុន្ទរស្ថាន គឺអមតមហានិព្វាន ។
៥ លោកវិទូ ទ្រង់ព្រះនាមថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ។
៦ អនុត្តរោ ទ្រង់ព្រះនាមថា អនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលា
ទិគុណរកបុគ្គលណាមួយស្មើគ្មាន ។
៧ បុរិសទម្មសារថិ
ទ្រង់ព្រះនាមថា បុរិសទម្មសារថិ
ព្រោះព្រះអង្គជាអ្នក
ទូន្មាននូវបុរសដែលមានឧបនិស្ស័យគួរនឹងទូន្មានបាន
។
៨ សត្ថា ទេវមនុស្សានំ ទ្រង់ព្រះនាមថា សត្ថា ទេវមនុស្សានំ ព្រោះ
ព្រះអង្គជាសាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ។
៩ ពុទ្ធោ ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្
ច ហើយញុំាងអ្នកដទៃឲ្យត្រាស់ដឹងផង ។
១០ ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃភព
ខ្ជាក់ចោលហើយ គឺថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ ។
ការរលឹកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ
ដែលហៅថាពុទ្ធានុស្សាតិមិនមែនសម្តៅការលើកយកពាក្យណាមួយ
មកទន្ទេញស្វាធ្យាយ ទាំងដែលមិនដឹងថា តើពាក្យនីមួយ ៗ
នោះមានន័យយាងណានោះទេ តាមពិតទៅការរឮកដល់គុណរបស់ព្រះសម្ពុទ្ធ
គឺនៅត្រង់ការយល់ ហើយពិចារណាតាមសមត្ថភាពនៃសទ្ធា
និងបញ្ញារហូតកើតសេចក្តីស្ងប់ចិត្ត ឃ្លាតឆ្ងាយពីបាបទាំងពួង ។
នេះហៅថា ពុទ្ធាស្សតិ ដែលប្រែថា ការរលឹករឿយ ៗ ដល់ព្រះសម្មាសម្ពុទ្ធ
មិនមែននៅត្រង់ការទន្ទេញ ពុទ្ធានុស្សតិ ឬអរហំ
ទាំងដែលមិនបានយល់ដល់ពុទ្ធគុណនោះឡើយ ។
ព្រះនាមរបស់ព្រះសម្មាសម្ពុទ្ធ
អាចក្លាយជាទីតាំងនៃសេចក្តីស្ងប់ចិត្តនិងធ្វើឲ្យអ្នកនឹងឃើញមានសេចក្តីរីករាយ
ជ្រះថ្លាកើតបុណ្យកុសលផ្សេង ៗ យ៉ាងណាមិញ
មនុស្សយើងក៏គួរតែរៀនតាមព្រះអង្គ ត្រង់ដែលថា
ពេលដែលគេនឹងដល់យើងកាលណា ក៏កើតសេចក្តីសុខកាយ
សប្បាយចិត្ត
មិនក្តៅក្រហាយចិត្ត ។
No comments:
Post a Comment